Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆែកឆេរឃើញសម្ភារលួចម៉ូតូ នៅសង្កាត់ស្វាយប៉ាក

08-07-2019 14:43

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលកំពុងបន្តការយាមល្បាតក្នុងភូមិសាស្ត្រ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលឺសម្លេងស្រែកថាចោរៗ និងធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញដែកចុងស្រួចសម្រាប់កាច់សោរម៉ូតូ ស្ថិតនៅត្រង់ចំណុចក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យជាប់ពាក់ព័ន្ធធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ ដែលឃាត់ខ្លួនបានមានឈ្មោះ ឡេង សុខា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ គឺមានសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើការសាកសួរប៉ុន្មានម៉ោងក្រោយមក និងពិនិត្យទឹកនោមទៅតាមជំនាញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពប៉ុនប៉ងលួចម៉ូតូ កំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕