Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Cellcard ចែកសម្ភារសិក្សា ជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា «កណ្តាលកោះត្បូង» ខេត្តកំពង់ចាម

08-07-2019 13:32

(កំពង់ចាម)៖ ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម។

អង្គការនេះ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ និងដើរតួរសំខាន់ ក្នុងការជួយពង្រឹងផ្នែកអប់រំ ការរស់នៅ និងសុខភាព និងសុវត្ថិភាពសំរាប់អ្នកដែលខ្វះខាត។

ជាក់ស្ដែង ក្នុងកម្មវិធី ពិនិត្យ ត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃដល់កុមារ និងមនុស្សចាស់ ដែលចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការមូលនិធិគាំទ្រកុមារ នាចុងសប្តាហ៍នេះ Cellcard បានបរិច្ចាកសម្ភារសិក្សា ជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា កណ្តាលកោះត្បូង ដោយបានបង្កើតកម្មវិធីបរិច្ចាក តាមរយៈការដាក់ប្រកាស នៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសាខាផ្សារ Circle K នៅរាជធានីភ្នំពេញ។

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បាននិយាយថា «កម្មវិធីនៅចុងសប្តាហ៍នេះ គឺជាការចួលរួមចំណែកទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុននៅឆ្នាំនេះ»។ លោកបន្ដថា «ពួកយើងចាប់អារម្មណ៍ ក្នុងការពង្រឹងទំនាក់ទំនង នៅក្នុងខេត្តកំពង់ឆ្នាំង ដែលពួកយើងគ្រោងនឹងរៀបចំកម្មវិធី Super Data Race»

លោក Watson បានបន្ថែមថា «ក្រុមរបស់យើង បានទៅដល់ទីនោះ ជួបសិស្សានុសិស្ស និងសាលា ហើយរកពីវិធីល្អៗក្នុងការជួយ និងទំនាក់ទំនងជាមួយសិស្សានុស្ស និងក្រុមគ្រួសារនៅក្នុងខេត្ត។ ការងារនេះ ត្រូវបានធ្វើឡើងដោយ CSF ដែលបានចូលរួមបំផុសបំផុល ហើយពួកយើងទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀត នូវគំនិតផ្តួចផ្តើមនៅពេលអនាគត»

សូមបញ្ជាក់ថា អង្គការមូលនិធិគំាទ្រកុមារ គឺជាអង្គការមិនរកប្រាក់ចំណូល ដែលមិនពាក់ព័ន្ធលើនយោបាយ និងសាសនាណាមួយឡើយ ហើយត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០១ និងបានដំណើរការ អស់រយៈពេលជាង១៧ឆ្នាំមកហើយ។

CSF ផ្តោតសំខាន់លើកុមារ និងយុវជន។ CSF ផ្តោតសំខាន់លើការតស៊ូមតិ ការទប់ស្កាត់ និងការការពារលើការយល់ដឹង ពីមេរោគ HIV និងបញ្ហាសុខភាពផ្សេងៗទៀត និងមានថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអាហារូបករណ៍ ជួយដល់សហគ្រិនខ្នាតតូច និងផ្សព្វផ្សាយសិទ្ធិកុមារ និងការថែទាំសុខភាពនៅក្នុងសហគមន៍ សម្រាប់ឪពុកម្តាយដែលមានកុមារទន់ខ្សោយ និងកម្មវិធីយុវជន៕