(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងរំអិល HYUNDAI XTEER នាល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ ថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ប្រកបដោយបរិយាកាសសប្បាយរីករាយបំផុត នៅសណ្ឋាគារ សុខាភ្នំពេញ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែជួយគាំទ្រប្រើប្រាស់ នូវផលិតផលប្រេងរបស់ខ្លួន និងដើម្បីជួបសំណេះសំណាល ជាមួយអតិថិជនឱ្យកាន់តែមានភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។
លោក Sundae HUR តំណាងក្រុមហ៊ុន Hyundai XTEER បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ដែលជាមោទកភាពមួយសម្រាប់ក្រុមហ៊ុន ដោយសារការគាំទ្រយ៉ាងខ្លាំងនេះហើយ ជាហេតុជួយជំរុញឱ្យក្រុមហ៊ុន ដើរលឿនទៅមុខក្នុងវិស័យប្រេងរំអិល នៅក្នុងប្រទេសកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា បើទោះបីជានៅលើទីផ្សារសព្វថ្ងៃ មានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏លោកនៅតែមានជំនឿយ៉ាងមុតមាំថា ប្រេងរំអិលហ៉ីយុនដាយ អិច្សធា (HYUNDAI XTEER) នឹងរឹតតែមានការគាំទ្រពីសំណាក់អតិថិជន ព្រោះតែប្រេងរំអិលនេះ បានផលិតតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ មានលក្ខណៈពិសេស គុណភាពខ្ពស់ ជាប្រេងដែលផលិតដោយក្រុមហ៊ុនមហាយក្ស HYUNDAI នៃប្រទេសកូរ៉េ និងមានការទទួលស្គាល់គុណភាព ពីស្ថាប័នវាយតំលៃប្រេងរបស់សហរដ្ឋអាមេរិច (API) ដែលជាស្ថាប័នទទួលស្គាល់ គុណភាពលំដាប់ថ្នាក់អន្តរជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក Sundae HUR បានជម្រាបជូនដល់អតិថិជន ពីការនាំចូលផលិតផលថ្មីគឺ ប្រេងរំអិល Hyundai XTEER សម្រាប់ម៉ូតូគ្រប់ប្រភេទ ដែលនឹងយកមកចែកចាយនៅក្នុងទីផ្សារ ប្រទេសកម្ពុជាឆាប់ៗនេះផងដែរ។ លោកបញ្ជាក់ថា ការនាំចូលនេះជាការរួមចំណែក នាំយកផលិតផលគុណភាពល្អ មកជូនប្រជាពលរដ្ឋកម្ពជាបានប្រើប្រាស់។
ជាចុងក្រោយ តំណាងក្រុមហ៊ុនរូបនេះ ក៏បានសម្ដែងនូវជំនឿជឿជាក់ ប្រកបដោយក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការគាំទ្រនូវការនាំចូល ប្រេងរំអិលម៉ូតូយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ជាមិនខាន។ លោកក៏ថ្លែងនូវសចក្ដីអំណរអរគុណយ៉ាងជ្រាល ជ្រៅដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនប្រេងរំអិល Hyundai XTEER ផងដែរ៕