ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកក្កដា៖ បង្ក្រាប៣២ករណី ឃាត់ខ្លួន៦៦នាក់
07-07-2019 18:32
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះករណីប្រើប្រាស់១៨ករណី និងជួញដូរ១៤ករណី ឃាត់ខ្លួនជនសង្ស័យ៦៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៣៥៤ករណី ឃាត់មនុស្ស៩,២៧២នាក់ (ស្រី៧០០នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ផងដែរ៕