(ភ្នំពេញ)៖ ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក (M.G.N Emperor Bank) បានសម្ពោធបើកដំណើរការសាកល្បងទីស្នាក់ការកណ្ដាល និងជាសាខាទី១ នៅប្រទេសកម្ពុជា ជាផ្លូវការហើយ ក្រោមវត្តមានលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ព្រមទាំងភរិយា ក៏បានផ្ញើសារជូនពរ និងចូលរួមអបអរសាទរ ប្រធានក្រុមប្រឹក្សាអភិបាល និងថ្នាក់ដឹកនាំទាំងអស់នៃធនាគារ M.G.N ដែលបានបើកដំណើរការសាកល្បងទីស្នាក់ការកណ្ដាល និងជាសាខាទី១ នៅព្រះរាជាណាចក្រកកម្ពុជា នាពេលនេះផងដែរ ។

សូមបញ្ជាក់ថា ធនាគារ MGN មានទីតាំងស្ថិតនៅលើមហាវិថី ព្រះនរោត្តម (ផ្លូវលេខ៤១), សង្កាត់ផ្សារថ្មី ១, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ៕