(ភ្នំពេញ)៖ ភោជនីយដ្ឋាន សេវិន ស៊ី ត្រូវបានគេស្គាល់ជាភោជនីយដ្ឋានដ៏ប្រណិតមួយ មានលក្ខណ: ម្ហូបចិន ខ្មែរ និងជប៉ុន ដែលមានបំរើសេវាកម្ម ម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដែលមានឱជារសឆ្ងាញ់ពិសា អនាម័យខ្ពស់ និងផាសុកភាព បានច្នៃមុខម្ហូបថ្មីទៀតហើយ សាកសមជាមួយប្រភេទស្រាក្រហម ។
ក្នុងរាត្រីនេះដែរ ភោជនីយដ្ឋាន សេវីន ស៊ី និងក្រុមហ៊ុនស្រា CELLLIER D'ASIE បានរៀបចំកម្មវីធីមួយដែលមានឈ្មោះថា Wine paring dinner ជាកម្មវីធីដែលចង់បង្ហាញពីមុខម្ហូបថ្មី ជាមួយនិងស្រាទំពាំងបាយជូរ ដែលមានឈ្មោះ Chateau Clarke, Listrac-Medoc ; Chateau Malmaison, Moulis-en-Medoc ; Chateau Des Laurets, Puisseguin-Saint Emilion by Baron Edmond de Rothschild ជូនដល់ភ្ញៀវកិត្តិយសទាំងអស់ និងបានជួបអ្នកតំណាងឱ្យ Baron Edmond de Rothschild លោក Pierre-Alexandre Gazail ។
ភោជនីយដ្ឋាន សេវិន ស៊ី ក៏មានបន្ទប់ វីអាយភី ចំនួនប្រាំពីរ ដែលអាចទទួលភ្ញៀវ ពី១០នាក់ ទៅ៤០នាក់ ដែលផ្តល់ភាពងាយស្រួល ក្នុងការទទួលទានអាហារជួបជុំ ជាលក្ខណះគ្រួសារ មិត្តភក្តិ និងពិភាក្សាជំនួញ។
ដោយបានដំណើរការអស់រយ:ពេលជាង០៤ឆ្នាំនេះ សេវិនស៊ី បានទទួលភាពល្បីល្បាញ និងការទទួលស្គាល់ពីសំណាក់ភ្ញៀវលំដាប់ៗ ទាំងក្នុងនិងក្រៅប្រទេស ថាជាភោជនីយដ្ឋាន គ្រឿងសមុទ្រដ៏ឆ្ងាញ់ដាច់គេ នៅក្នុងទីក្រុងភ្នំពេញ។
ជាងនេះទៅទៀត ភោជនីយដ្ឋាន សេវិន ស៊ី មានបំរើសេវាកម្មម្ហូបអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់។
អាហាពេលព្រឹកមានដូចជា បាយ គុយទាវ បបរ ឌីមសាំ និងមុខម្ហូបសំរាប់ អាហារថ្ងៃត្រង់ អាហារពេលល្ងាច ជាច្រើនមុខ ទៅតាមតំរូវការរបស់អតិថិជន ហើយយើងក៏មានមុខម្ហូបពិសេសៗ ស្រស់ៗ ដូចជា បង្កងនាគ ក្តាមអាឡាស្កា ប៉ៅហឺ ខ្យងឬស្សី ខ្យងប្រមោយដំរី ។ល។
ដោយឈរលើគោលការណ៍ច្បាស់លាស់របស់អ្នគ្រប់គ្រង ទើបភោជនីយដ្ឋាន សេវិន ស៊ី រក្សាបានយ៉ាងខ្ជាប់ខ្ជួន នូវរសជាតិ អនាម័យ គុណភាព តម្លៃ ទំនុកចិត្ត និងព្រមទាំងភាពច្នៃប្រឌិត ដែលជាការឆ្លើយតបទៅនិងតំរូវការរបស់អតិថិជនយ៉ាងជោគជ័យ។
ភោជនីយដ្ឋាន សេវិន ស៊ី មានទីតាំងតែមួយគត់នៅ ផ្ទះលេខ N2 កែងកាច់ជ្រុង គល់ស្ពានឥណ្ទនូ, កោះពេជ្រ, សង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ។
អាចធ្វើការទំនាក់ទំងតាមរយ:លេខទូរស័ព្ទ៖ + 855 77 801 777 / +855 23 22 07 22៕