(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,២៩៩គ្រឿង រកឃើញល្មើសច្បាប់១,៤៧០គ្រឿង(ម៉ូតូ៨១%) អប់រំ៣២៩គ្រឿង និងផាកពិន័យ១,១៤១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៦ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣,០៧៣៨គ្រឿង, អប់រំ១៩៧គ្រឿង និងផាកពិន័យ៩២២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៨,៥៧៧គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៦,៦៤៥(ម៉ូតូ៧៧%) ក្នុងនោះអប់រំ១,៨៦៥គ្រឿង និងផាកពិន័យ៤,៧៨០គ្រឿង៕