ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកក្កដា៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៥១នាក់
06-07-2019 18:36
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៥១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៣២២ករណី ឃាត់មនុស្ស៩,២០៦នាក់ (ស្រី៦៩៣នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ផងដែរ៕