Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន លុបចោលជំនួបទាំងអស់នៅសប្តាហ៍ក្រោយ ដោយសារត្រូវទៅពិនិត្យសុខភាពនៅសិង្ហបុរី (Video inside)

06-07-2019 17:59

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយសុំលុបចោលរាល់ជំនួបនៅសប្តាហ៍ក្រោយ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ។

នៅលើ Facebook នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារមានបញ្ហាគ្រិចស្មាខាងស្តាំ និងដោយគ្រូពេទ្យ តម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបូរី ពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្រ័ ទាំងបរទេសទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលប់ចោលនូវជំនួបនោះ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង៩៖១៥នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕