(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។
អំឡុងបេសកកម្មសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសស្វីសលើកនេះ អង្គភាពព័ត៌មាន Fresh News បានចុះផ្សាយព័ត៌មានចំនួន២៨ផងដែរ ពាក់ព័ន្ធនឹងបេសកកម្មនេះ។ ខាងក្រោមនេះព័ត៌មានទាំង ២៨ប្រធានបទ ពាក់ព័ន្ធនឹងបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសស្វីស៖
៩៖ សម្តេចតេជោ ហ៊ុន សែន ស្នើហ្វាំឡង់បង្កើនការវិនិយោគនៅកម្ពុជា និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី
១៧៖ ក្រោយឃើញសន្ទុះអភិវឌ្ឍន៍របស់កម្ពុជា ក្រុមហ៊ុនធំៗរបស់ស្វីស កំពុងពិនិត្យ និងស្វែងរកឱកាសវិនិយោគ
២៤៖ សម្តេចតេជោ ហ៊ុន សែន៖ ចិនជាអ្នកបំពេញចន្លោះប្រហោងក្នុងការអភិវឌ្ឍនៅកម្ពុជា (Video inside)