Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ (Video inside)

06-07-2019 09:46

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយនោះ នៅវេលាម៉ោង៩៖១៥នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ។

ក្នុងដំណើរបំពេញទស្សនកិច្ច ប្រកបដោយផ្លែផ្កា នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ពីបងប្អូនខ្មែរយ៉ាងកក់ក្តៅជាទីបំផុត។

សម្តេចតេជោ បានចូលរួមកិច្ចប្រជុំកម្រិតពិភពលោកដូចជា៖ កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយគ្នានេះ នៅលើទឹកដីទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ សិស្ស និស្សិត ដែលសិក្សា និងរស់នៅប្រទេសស្វីស រួមទាំងប្រទេសដទៃៗទៀតមកពីអឺរ៉ុប ប្រកបដោយក្តីរីករាយ និងនឹករលឹកជាទីបំផុត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសស្វីស កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ៕