BREAKING NEWS: ACU ចាប់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ម្នាក់ ពាក់ព័ន្ធនឹងករណីពុករលួយ (Video inside)
05-07-2019 21:22
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះថា អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនេះ មានឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបាន ACU ឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
ទោះជាយ៉ាងនេះក្តី លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនទាន់បញ្ជាក់លម្អិត អំពីអំពើពុករលួយ ដែលនាំឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះនៅឡើយទេ៕