(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើ ចំនួន៤ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីជូនដំណឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជម្រាបជូនសាធារណជនថា នាថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨៖០០នាទីព្រឹក ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានរបៀបវារៈដូចខាងក្រោម៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា) ឯ.ក ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ស្នើថេក រឺញូបិល ឯ.ក ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន ស្មេបើក ខូ អិលធីឌី ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង ស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣
ព្រឹទ្ធសភា នីតិកាលទី៤៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា៖