(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៨៦៩គ្រឿង រកឃើញល្មើសច្បាប់១,១១៦គ្រឿង (ម៉ូតូ៦៦%) អប់រំ៣២៥គ្រឿង និងផាកពិន័យ ៧៩១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៤២០គ្រឿង, អប់រំ២០២គ្រឿង និងផាកពិន័យ៥៦៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៣,២៧៨គ្រឿង រកឃើញយានយន្តល្មើស៥,១៧៥គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ១,៥៣៦គ្រឿង និងផាកពិន័យ៣,៦៣៩គ្រឿង (ម៉ូតូ១០០%)ផងដែរ៕