គ្រឿងញៀនបំផ្លាញគ្រួសារអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកក្កដា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៣២នាក់
05-07-2019 17:42
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៥ករណី ក្នុងនោះមានករណីប្រើប្រាស់៨ករណី និងជួញដូរ៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៣០២ករណី ឃាត់មនុស្ស ៩,១៥៥នាក់ (ស្រី ៦៩០នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕