(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។
តាមសេចក្ដីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សេចក្ដីណែនាំនេះធ្វើឡើង ដើម្បីលើកកម្ពស់ក្នុងការអនុវត្ត តួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ និងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំដែលមានទាំងស្រុងនៅខាងក្រោមនេះ៖