(ភ្នំពេញ)៖ ស្ត្រីម្នាក់មានឈ្មោះ កាំង សៀកឡេង មានទីលំនៅផ្ទះលេខ៨៧៩ ផ្លូវលេខ២០០១ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ បានធ្វើលិខិតបំភ្លឺជាសាធារណៈពាក់ព័ន្ធទៅនឹង ការនិយាយរបស់ខ្លួនបរិហារធ្វើអោយប៉ះពាល់ទៅដល់កិត្តិយស កូនប្រុសឈ្មោះ ជា តៃហៃ តាមរយៈប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣០នាទីល្ងាចកន្លងទៅ គឺជារឿងមិនពិតនោះឡើយ។
ស្ត្រីខាងលើបានអះអាងថា ការនិយាយបរិហារទៅលើកូនប្រុសឈ្មោះ ជា តៃហៃ ខាងលើគឺដោយសារតែរូបគាត់ជាម្ដាយជឿទៅតាមសំដីញុះញង់របស់គេតែប៉ុណ្ណោះ។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ស្ត្រីជាម្ដាយឈ្មោះ កាំ សៀកឡេង៖