(បាត់ដំបង)៖ ទឹកប្រាក់រង្វាន់ធំចំនួន ១០០លានរៀល ពីតែបៃតង អ៉ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជនម្នាក់ទៀតហើយ។ អ្នកឈ្នះរង្វាន់នេះឈ្មោះថា មាន បៀន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអង្ក្រង ឃុំជ្រៃ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង មានមុខរបរជាកសិករ និងជាអ្នកស៉ីឈ្នួលបេះផ្លែឈើនៅប្រទេសថៃ។
ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី មាន បៀន បានរៀបរាប់ប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ ជាពិសេសបន្ទាប់ ពីត្រឡប់មកពីធ្វើស្រែចម្ការវិញ ហើយអស់កម្លាំង អ្នកស្រីតែងទិញតែបៃតងអ៉ីឈីតាន់ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលអ្នកស្រីឡើងជិះរថយន្ត ដើម្បីទៅបេះផ្លែឈើនៅស្រុកថៃ ដូចសព្វដងនោះ អ្នកស្រីបានទិញតែបៃតង អ៉ីឈីតាន់ រសជាតិតែក្រូចឆ្លារទឹកឃ្មុំ ពីអ្នកលក់ដែលនៅជិតផ្ទះ ដើម្បីទុកទទួលទាន នៅពេលស្រែកទឹក និងអស់កម្លាំង។
លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតគ្នា ឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។
អ្នកស្រីបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ទឹកប្រាក់ចំនួន១០០លានរៀលនេះ ពិតជាមានសារសំខាន់ចំពោះគ្រួសារខ្លាំងណាស់ ព្រោះសព្វថ្ងៃក្រៅពីធ្វើស្រែ ដែលមានបន្តិចបន្តួចនោះ គឺឆ្លៀតទៅស៉ីឈ្នួលបេះផ្លែឈើនៅឯស្រុកថៃ ដើម្បីទទួលបានចំណូលគ្រាន់ដោះស្រាយជីវភាពគ្រួសារ។
ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ និងទិញស្រែបន្ថែម ហើយទុកមួយចំណែក សម្រាប់ធ្វើបុណ្យលោកឪពុក ដែលកំពុងរស់នៅជុំគ្នាសព្វថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៉ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៉ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕