(ភ្នំពេញ)៖ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ បានធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន និងសារព័ត៌មាននានាកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ថា លោកឧកញ៉ា លី សាយឃាង បានលក់ដីកំពុងមានទំនាស់ជូនគាត់ (ញឹក ប៊ុនឆៃ ) តាមកិច្ចសន្យាប្រគល់សិទ្ធិលក់ -ទិញ អចលនវត្ថុ (ដី ) ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នោះរួចមក, លោក តាំង សុខឃី តំណាងស្របច្បាប់របស់លោកឧកញ៉ា លី សាយឃាង បានធ្វើការឆ្លើយបំភ្លឺដោយបញ្ជាក់ថា លិខិត «កិច្ចសន្យាប្រគល់សិទ្ធិលក់-ទិញអចលនវត្ថុ (ដី )នេះ គឺកម្រិតសិទ្ធិជូនលោក ញឹក ប៊ុនឆៃ ត្រឹមតែ ជា «ឈ្មួញកណ្ដាល » ( អ្នកគួកជេ ) មិនមែនមានន័យថាគាត់ជា «អ្នកទិញ » ទេ ហើយលិខិត «កិច្ចសន្យាប្រគល់សិទ្ធិលក់-ទិញអចលនវត្ថុ» នេះមិនមានតម្លៃស្មើនឹងលិខិត «កិច្ចសន្យាប្រគល់សិទ្ធិលក់-ទិញ អចលនវត្ថុ (ដី )នោះឡើយ។
សូមអានលិខិតបំភ្លឺទាំងស្រុងរបស់លោក តាំង សុខឃី តំណាងស្របច្បាប់លោកឧកញ៉ា លី សាយឃាង ដូចខាងក្រោមនេះ៖