(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សង្គម ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារ ខែកក្កដា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការងារចាំបាច់។
ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកនាយផ្នែកបេតិកភ័ណ្ឌ លោកអធិការ-អធិការរង នគរបាល ស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុប៣៣៩នាក់។
បន្ទាប់ពីប្រាប់នូវការវិវត្តន៍ថ្មីៗ ដល់មន្ដ្រីនគរបាលទាំងអស់ហើយនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ យកចិត្តទុកដាក់ការងារជំនាញ ពង្រឹងសមត្ថភាព បែងចែកការងារឲ្យច្បាស់លាស់ ដឹកនាំប្រកបដោយគុណធម៌ សីលធម៌ សុភាវធម៌ល្អ
ស្លូតបូត ម៉ឺងមាត់ ម៉ត់ចត់ចំពោះការងារដល់កូនចៅថ្នាក់ក្រោម៕