(ភ្នំពេញ)៖ គ្រួសារមួយដែលកំពុងជួយការលំបាក ក្នុងការទទួលបន្ទុកបីបាច់ថែរក្សាចិញ្ចឹមជីវិតក្មេងកំព្រា ចំនួន៤នាក់ រស់នៅលើអតីតផ្លូវរថភ្លើង ក្នុងក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ និងសហការី តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយទទួលការជួយសង្គ្រោះជាគ្រឿងឧបភោគបរិភោគ និងថវិកា ក្រុមគ្រួសារដែលកំពុងជួយការលំបាក ក្នុងការទទួលបន្ទុកបីបាច់ថែរក្សាចិញ្ចឹមជីវិតក្មេងកំព្រា ចំនួន៤នាក់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ និងសហការីពាក់ព័ន្ធ តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ។
ឆ្លៀតក្នុងឱកាសបន្ទាប់ពីថ្លែងអំណរគុណ ពីក្រុមគ្រួសារដ៏កម្សត់មួយនេះដែរ លោកស្រី អាន ផល្លា ជា ពិសី បាននាំនូវការផ្ដាំផ្ញើថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់និងអត់បាយឡើយ និងមិនបានរើសអើងអំពីពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ សំខាន់គឺសំដៅជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះ នូវទូទាំងប្រទេស ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕