(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៩២៨គ្រឿង រកឃើញល្មើសច្បាប់៨៤៣គ្រឿង(ម៉ូតូ៧៩%) អប់រំ២៦៥គ្រឿង និងផាកពិន័យ៥៧៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៤ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៣៨គ្រឿង, អប់រំ១៦៦គ្រឿង និងផាកពិន័យ៤៩៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៧,៤០៣គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៤,០៥៩(ម៉ូតូ៧៩%) ក្នុងនោះអប់រំ១,២១១គ្រឿង និងផាកពិន័យ២,៨៤៥គ្រឿង៕