(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៣ករណី ក្នុងនោះមានករណីប្រើប្រាស់១៣ករណី និងជួញដូរ១០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,២៨៧ករណី ឃាត់មនុស្ស ៩,១២៣នាក់ (ស្រី ៦៨៩នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕