Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CITY BUS APP ដើម្បីដឹងពីពេលវេលាពិតប្រាកដ នៃការមកដល់រថយន្តក្រុង

04-07-2019 17:33

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ប្រើប្រាស់ប្រព័ន្ធតាមដាន ចលនាបម្លាស់ទីរថយន្តក្រុង (CITY BUS APP) ដើម្បីសម្រួលដល់ពេលវេលារង់ចាំ និងដឹងពីពេលវេលាពិតប្រាកដ នៃការមកដល់រថយន្តក្រុង។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការធ្វើបែបនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការធ្វើឲ្យប្រសើរឡើង នូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងសម្រេចបានរាជធានីភ្នំពេញ ដែលត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងឆ្លាតវៃ (Smart City) នាថ្ងៃអនាគត។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖