Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែន ចេញសេចក្តីប្រកាសផ្លូវការ អំពីវិធានការរបស់ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ឱ្យក្រុមហ៊ុនសំណង់ គោរពច្បាប់ និងពង្រឹងគុណភាព

04-07-2019 17:30

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសមួយ បង្ហាញអំពីវិធានការរបស់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យក្រុមហ៊ុនសំណង់ទាំងអស់ គោរពច្បាប់ បទដ្ឋានបច្ចេកទេស និងពង្រឹងគុណភាពរបស់ខ្លួន។

សូមបញ្ជាក់ថា ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការងារសិក្សាគម្រោងប្លង់ និងសាងសង់ ដើម្បីជំរុញក្រុមហ៊ុនសំណង់ ឱ្យពង្រឹងការគោរពច្បាប់ បទដ្ឋានបច្ចេកទេស សំដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់នៅកម្ពុជា។

ពិធីនេះមានការចូលរួមពីក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ២៨៦ក្រុមហ៊ុន ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ៣១ ក្រុមជាងសំណង់ ៦០ ក្រុមរូបវន្តបុគ្គល សិក្សាគម្រោងប្លង់ ៥៤ រូប ក្រុមហ៊ុនអចលនទ្រព្យ៤ ស្ថាបត្យករ ១៥៤ រូប វិស្វករ២៣៧ រូប សាស្ត្រាចារ្យ ៤៥ រូប និងនិស្សិតស្ថាបត្យករនិងវិស្វករ ៥៥៣ រូប៕

ខាងក្រោមនេះជាការប្រកាសរបស់ក្រសួងរៀបចំដែនដី៖