(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១៩ ពីម៉ោង០៨៖០០ នាទីព្រឹក ដល់ម៉ោង ២០៖០០នាទីយប់ នៅសួនច្បារព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។
សេចក្ដីជូនដំណឹង របស់ក្រសួងការងារ បានបញ្ជាក់ថា ព្រឹត្តិការណ៍ការងារដ៏ធំជាងគេបំផុត នៅខេត្តសៀមរាបនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖
* បង្កើតជាវេទិកាការងារដ៏ធំនៅមួយកន្លែងដោយងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ សំដៅតំាងបង្ហាញ ធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីផលិតភាពការងារ។
* និយោជកអាចធ្វើការផ្សព្វផ្សាយ ពីតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគតដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។
* អ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យរកការងារ នៅនឹងកន្លែងផ្ទាល់ព្រមទាំងទទួលបានព័ត៌មាន អំពីឱកាសការងារនាពេលបច្ចុប្បន្ន និងអនាគតព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនានា។
* អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សាវគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ។
* បង្ហាញអំពីគំនិត ជំនាញ និងបច្ចេកវិទ្យា សម្រាប់លើកកម្ពស់ផលិតភាពការងារ ប្រសិទ្ធភាពក្នុងអាជីវកម្ម តាម រយៈ ការបង្ហាញ និងការចែករំលែកបទពិសោធន៍ចំណេះដឹង ចំណេះធ្វើរបស់អ្នកជំនាញល្បីៗជាតិ និងអន្តរជាតិ។
* ផ្ដល់វេទិកាសម្រាប់បង្កើតបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ដែលមានខ្លឹមសារទាំងស្រុង៖