(សៀមរាប)៖ ព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានកំណត់អំពីដីធ្លីនៅក្នុងតំបន់ការពារមណីយដ្ឋានអង្គរមានទំហំ ៤០១គីឡូម៉ែត្រក្រឡា ក្នុងនោះរួមមាន៖ ប្រាសាទ បរិវេណការពារប្រាសាទ ចែកចេញជាឧទ្យានចំនួនបី គឺឧទ្យានបន្ទាយស្រីមានទំហំ ២០គីឡូម៉ែត្រក្រឡា ឧទ្យានកណ្តាលមានទំហំ ៣៥១គីឡូម៉ែត្រក្រឡា ឧទ្យានរលួសមានទំហំ ៣០គីឡូម៉ែត្រក្រឡា និងគ្រប់ដណ្តប់លើក្រុង/ស្រុកចំនួន ៥ លើឃុំ/សង្កាត់ចំនួន ២២ លើភូមិចំនួន ១១២។
អាជ្ញាធរជាតិអប្សរា បានធ្វើការកំណត់ព្រំប្រទល់តំបន់ទាំង២ គឺតំបន់ ១ ដែលមានបង្គោលពណ៌ក្រហម តំបន់ ២ ដែលមានបង្គោលពណ៌ខៀវ និងបង្គោលមួយទៀត ដែលមានរាងដូចបង្គោលសីមា គឺជាបង្គោលដែលកំណត់ព្រំប្រទល់តំបន់ការពាររមណីយដ្ឋានអង្គរទាំមូលផងដែរ។
ដើម្បីបានជ្រាបអំពីទីតាំងភូមិសាស្ត្រកំណត់តំបន់ការពាររមណីយដ្ឋានអង្គរ សូមពិនិត្យមើលបង្គោលព្រំប្រទល់ និងតារាងបញ្ជីឈ្មោះ ភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង ខាងដែលភ្ជាប់មកជាមួយខាងក្រោម៖