(ភ្នំពេញ)៖ ក្រុមហ៊ុន Metfone និង ក្រុមហ៊ុន Tiger Capital Development Co.,LTD នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូលើការផ្គត់ផ្គងសេវា Internet Television ក្នុងគោលបំណងចង់ឲ្យអតិថិជន អាចប្រើប្រាស់សេវាអ៊ិនធឺណេត និងទូរទស្សន៍តាមខ្សែកាបអុបទិកតែមួយ រួមទាំងសេវាពិសេសជាច្រើនផ្សេងៗទៀតផងដែរ។
ជាមួយកិច្ចសហប្រតិបត្តិការនេះ អតិថិជនអ៊ីនធឺណិតរបស់មិត្តហ្វូនទាំងអស់ នឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដូចជា៖ ប្រើប្រាស់សេវាអ៊ិនធឺណេត និងទូរទស្សន៍តាមខ្សែកាបអុបទិកតែមួយ, បណ្តាញខ្សែតែមួយពីអ្នកផ្គត់ផ្គង់ សេវាអ៊ីនធឺណិតមើលទូរទស្សន៍ ដែលមានគុណភាពខ្ពស់ជាមួយនឹងប៉ុស្តិ៍ផ្សេងៗជាច្រើន ដោយសន្សំសំចៃថវិកាមិនចាំបាច់ចងចាំលេខទូរស័ព្ទជំនួយបន្ថែម, Hotline ជំនួយមានតែ១ប៉ុណ្ណោះទូទាត់ប្រាក់ ជាមួយអ្នកទទួលប្រាក់តែផងដែរ។
ចំពោះសេវាកម្មនេះ ដែលបានផ្ដល់ជូនអតិថិជននូវការទស្សនាប៉ុស្តិ៍ទូរស្សន៍ច្រើងជាង១៥០ប៉ុស្តិ៍, ខ្សែភាពយន្តថ្មីៗ ល្បីៗរាប់ពាន់រឿង ទទួលបានការផ្តល់ជូន APP សម្រាប់ទស្សនាទូរទស្សន៍ និងកម្មវិធីកំសាន្តនៅលើទូរស័ព្ទដៃគ្រប់ពេលវេលាគ្រប់ទីកន្លែងថែមទៀតផង។
នៅក្នុងឱកាសដាក់សម្ពោធជាផ្លូវការណ៍នូវសេវា Internet Television នេះ អតិថិជនចំនួន៣,០០០នាក់ដំបូង ដែលចុះឈ្មោះប្រើប្រាស់សេវា Internet Television នឹងទទួលបានកម្មវិធីពិសេសដែលមិនធ្លាប់មានពីមុនមក ដោយចុះឈ្មោះថ្ងៃនេះបង់មុន៥ខែ នឹងថែមជូន៧ខែ ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងថែមជូនការតម្លើងជូនមួយកំផ្លេរដោយឥតគិតថ្លៃ។
ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ១នៅកម្ពុជា ដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេសរួមមាន៖ ទូរស័ព្ទចល័ត, ទូរស័ព្ទអចល័តឥតខ្សែ, ទូរស័ព្ទអចល័តមានខ្សែ, ePayment (eMoney) ហើយក៏កំពុងនាំមុខនៃសេវាកម្ម អ៊ិនធឺណិត ខ្សែកាប្លិ៍ អុបទិក FTTH, LeaseLine ។ Metfone មានមោទនភាពក្នុងការបម្រើសេវាកម្មទៅដល់អតិថិជនជាង ៨លាននាក់ជារៀងរាល់ថ្ងៃ។
ចាប់តាំងពីឆ្នាំ២០០៩ ក្រុមហ៊ុន Metfone បានវិនិយោគទុនទឹកប្រាក់ចំនួនរាប់រយលានដុល្លារ ដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយដែលអាចជឿទុកចិត្តបាន ដែលមានស្ថានីយ៍ផ្សាយសេវាចំនួន ១០.០០០អង់តែន បណ្តាញខ្សែកាបអុបទិកជាង ២៣,០០០គីឡូម៉ែត្រ ទៅដល់ ១០០%នៃគ្រប់តំបន់ភូមិ ឃុំ ស្រុក និងខេត្តក្រុង និងប្រព័ន្ធបណ្តាញសេវាគ្របដណ្តប់រហូតដល់ ៩៩% នៃចំនួនប្រជាជន។ មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានសេវាគ្របដណ្តប់ធំទូលាយបំផុត និងជាបណ្តាញដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា៕