(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះតំណាងសមាគម កម្ពុជា-ចិន ដែលគ្រោងវិយោគតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ក្នុងទឹកដីនៃខេត្តស្វាយរៀង។
ការប្រកាសគាំទ្រគម្រោងវិនិយោគនេះបានធ្វើឡើងនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអភិបាលខេត្ត បានអនុញ្ញាតឱ្យតំណាងសមាគម កម្ពុជា-ចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអរគុណចំពោះក្រុមហ៊ុននានា ដែលបានមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដី នៃខេត្តស្វាយរៀង។ នារយៈពេលកន្លងមកនេះ ក្នុងនាមលោកជាអភិបាលខេត្ត តែងតែបានកៀរគរក្រុមហ៊ុនជាច្រើនរួចមកហើយ មានទាំងមកពីប្រទេស ចិន កូរ៉េ ជប៉ុន ជាដើម ដើម្បីមកបណ្ដាក់ទុនវិយោគបង្កើត ការងារធ្វើជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ហើយក៏ជាកិច្ចការសំខាន់នោះតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនផងដែរ៕