(ភ្នំពេញ)៖ កម្មវិធីចាក់បញ្ចាំងពិសេសនៃភាពយន្តរឿង «មនុស្សពីងពាង ឆ្ងាយពីផ្ទះ» ដែលវីតាល់ គឺជាតំណាងដៃគូសហការផ្លូវការ បានចាក់បញ្ចាំងលើកដំបូងនៅប្រទេសកម្ពុជា នៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៩ នៅរោងភាពយន្តលេជេន អ៊ីដេនហ្គាដេន។
ការចាក់បញ្ចាំងភាពយន្តលើកដំបូងនេះ ក៏មានការចូលរួមពីសំណាក់ យុវជន យុវតីខ្មែរ ព្រមទាំងតារាហ្វេសបុកយ៉ាងច្រើនកុះករ។ អ្នកចូលរួមក្នុងកម្មវិធី ក៏មានឱកាសលេងហ្គេម ដើម្បីឈ្នះរង្វាន់ពីក្រុមហ៊ុន វីតាល់ ថតរូបជាមួយអ្នកតែងខ្លូន ជាមនុស្សពីងពាង ព្រមទាំងមានឱកាស បានលេងហ្គេមប្រភេទ V-R ស្តែងតាមឈុតឆាកសាច់រឿងពិតៗដ៏ទំនើបផងដែរ។
«រឿងមនុស្សពីងពាង ឆ្ងាយពីផ្ទះ» គឺជាភាពយន្តបែប ស៊ុបភើរហេរ៉ូ របស់ផលិតកម្ម Marvel ដែលចេញបញ្ជាំងក្នុងរោងភាពយន្ត បន្ទាប់ពីខ្សែរភាពយន្ត Adventure End Game បានបញ្ចាប់កាលពីខែមេសា២០១៩ កន្លងមក។
រឿងមនុស្សពីងពាង ឆ្ងាយពីផ្ទះ ត្រូវបានគេមើលឃើញថា មានសន្ទុះនៃការទន្ទឹងរង់ចាំខ្លាំង បន្ទាប់ពីក្រុមហ៊ុនវីតាល់ បានចេញលក់ផលិតផល Vital Spider-Man ដែលបានព្រីនជាប់ នឹងកេសផលិតផល វីតាល់ ចាប់ទាំងពីដើមខែមិថុនា ២០១៩។
យុវជនម្នាក់ ឈ្មោះ វណ្ណៈ ដែលបានចូលរួមកម្មវិធី ចាក់បញ្ចាំងពិសេសនេះ បាននិយាយថា លោកបានរង់ចាំ ទស្សនាខ្សែរភាពយន្ត មនុស្សពីងពាង ឆ្ងាយពីផ្ទះនេះ ជាច្រើនខែមកហើយ ព្រោះលោក គឺអ្នកគាំទ្ររឿងស៊ុបភើហេរ៉ូ របស់ផលិតកម្ម Marvel អ្វីដែលលោកភ្ញាក់ផ្អើល គឺលោកបានឃើញ ការផ្សព្វផ្សាយភាពយន្ត នេះនៅលើកេសផលិតផល វីតាល់ ដែលធ្វើឲ្យលោកកាន់តែចាប់អារម្មណ៍ ចំពោះខ្សែភាពយន្តពិតប្រាកដ ហើយពេលបានមកទស្សនាផ្ទាល់ ពិតជាមិនខកបំណងមែន។
រឿងមនុស្សពីងពាង ឆ្ងាយពីផ្ទះ នឹងចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តចាប់ទីថ្ងៃទី៥ កក្កដានេះតទៅ៕