(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលឆ្លើយបំភ្លឺផ្ទាល់មាត់ នៅក្នុងសម័យប្រជុំរដ្ឋសភា ពាក់ព័ន្ធនឹងការពង្រឹងច្បាប់។ សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានអះអាងថា ការកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺនេះ ធ្វើឡើងតាមសំណើរបស់ គណៈកម្មការទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរដ្ឋសភា នីតិកាលទី៦ បានកោះហៅរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាល ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងារ ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិថ្មី រយៈពេល១ឆ្នាំ កន្លងមក។
កន្លងទៅ ការកោះហៅរដ្ឋមន្រ្តីបំភ្លឺញឹកញាប់ គេឃើញមានសកម្មភាពច្រើន តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តែប៉ុណ្ណោះ៕