(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំរបស់អង្គការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ស្នើសមាជិក និងដៃគូអភិវឌ្ឍន៍ WTO បន្តជួយកម្ពុជា ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ WTO គិតឱ្យបានដិតដល់មុនព្យួរ ឬដកភាពអនុគ្រោះពន្ធ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងធ្វើការយ៉ាងជិតស្និតជាមួយប្រទេសអាស៊ី១៥ទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅឆ្នាំ២០១៩ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរស់ប្រទេសស្វីស និងមកពីប្រទេសមួយចំនួននៅអឺរ៉ុប ពេលសម្តេចអញ្ជើញដល់ទីក្រុងហ្សឺណែវ (ចុចអាន)
៦៖ សម្ដេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ ត្រៀមបណ្ដុះបណ្ដាលសមាជិកក្រុមប្រឹក្សា ដែលទើបជាប់ឆ្នោតថ្មី ដើម្បីជំរុញ និងលើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន (ចុចអាន)
៧៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការក្រសួងការពារជាតិ ជូននាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោក យន្ត មីន (ចុចអាន)
៨៖ រដ្ឋសភា កោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺ នៅថ្ងៃទី០៤ ខែកក្កដា ពាក់ព័ន្ធនឹងការពង្រឹងច្បាប់ (ចុចអាន)
៩៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត៖ អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម៥៤០ធាតុទៀត ត្រូវបានរកឃើញនៅកម្ពុជា ៦ខែមកនេះ (ចុចអាន)
១០៖ លោក សេង ទៀង ជំនួយការសម្តេចតេជោ ហ៊ុន សែន ស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាប់ខ្លួន ជនណាដែលយកឈ្មោះរបស់លោក ទៅប្រើប្រាស់គំរាមសមត្ថកិច្ច និងរកស៊ីឈើខុសច្បាប់ (ចុចអាន)
១១៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពាវនាវ WTO និងអង្គការអន្តរជាតិផ្នែកពាណិជ្ជកម្ម បន្តជួយគាំទ្រដល់ពាណិជ្ជកម្មនៅកម្ពុជា (ចុចអាន)
១២៖ លោក គួច ចំរើន ណែនាំឲ្យផ្អាកសំណង់គ្រោងដែក ក្នុងមូលដ្ឋានក្រុងព្រះសីហនុ រង់ចាំមន្រ្តីជំនាញមកពិនិត្យមើលសិន (ចុចអាន)
១៣៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះម៉ាន់ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើន ពិសេសខេត្តជាប់មាត់សមុទ្រ មានល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំ (ចុចអាន)
១៤៖ កងទ័ពចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមព្រំដែនជិត៣ពាន់លើក ក្នុងឆមាសទី១ ឆ្នាំ២០១៩ (ចុចអាន)
១៥៖ អគ្គិភ័យឆេះផ្ទះលក់សម្ភារក្មេងលេង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរលត់ទាំងស្រុងហើយ, សមត្ថកិច្ចប្រើទឹកជិត៤០ឡាន ដើម្បីជួយសង្គ្រោះ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក គីម ជុងអ៊ុន នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើង ដំបូងគេដែលយកជើងជាន់ដីអាមេរិក? (ចុចអាន)
២៖ ក្រុមហ៊ុនធំៗនៅអាមេរិក ទំនងជារង់ចាំការប្រកាសផ្លូវការពីលោក ត្រាំ ទើបអាចបន្តការរកស៊ីជាមួយ Huawei ឡើងវិញ (ចុចអាន)
៣៖ ប្រជាជនជប៉ុនក្បែរមួយលាននាក់ ត្រូវអាជ្ញាធរស្នើឲ្យជម្លៀសចេញពីភាគនិរតី ដោយសារភ្លៀងបន្តធ្លាក់យ៉ាងគំហុក (ចុចអាន)
៤៖ លីប៊ី៖ មនុស្ស៤០នាក់ស្លាប់ និង៨០នាក់របួស ក្នុងការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរឃុំឃាំង ជនអន្តោប្រវេសន៍ ក្នុងទីក្រុងទី្រប៉ូលី (ចុចអាន)
៥៖ ករណីបាក់ទំនប់ទឹកនៅឥណ្ឌា៖ មនុស្សស្លាប់អាចកើនដល់ជាង ៣០នាក់ (ចុចអាន)
៦៖ ពន្លឺថ្មីសម្រាប់វេណេស៊ុយអេឡា! រដ្ឋាភិបាល និងបក្សប្រឆាំងគ្រោងចរចាគ្នា ឲ្យបានសម្រេចនៅចុងឆ្នាំ២០១៩ (ចុចអាន)
៧៖ រុស្ស៊ីអះអាងថា ការធ្វើតេស្តមីស៊ីប្រភេទថ្មីនៅកាហ្សាក់ស្ថាន ទទួលបានជោគជ័យ (ចុចអាន)
៨៖ កាសែតរដ្ឋចិន៖ «អំពើហិង្សា និងការរំលោភបំពានច្បាប់ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេដ្ឋកិច្ចរបស់ហុងកុង» (ចុចអាន)
៩៖ អាមេរិកបញ្ចេញប្រតិកម្មក្រោយទទួលបានព័ត៌មានថា «ចិនទើបបាញ់តេស្តមីស៊ីលនៅសមុទ្រចិនខាងត្បូង» (ចុចអាន)
១០៖ លោក វ្ល៉ាឌីមៀ ពូទីន សោកស្តាយជាពន់ពេកចំពោះករណីឆេះនាវាមុជទឹក ដែលបានផ្តាច់ជីវិតមន្ត្រីយោធា១៤នាក់ (ចុចអាន)