(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,២៧០គ្រឿង រកឃើញល្មើសច្បាប់១,១១៧គ្រឿង (ម៉ូតូ២០%) អប់រំ២២៩គ្រឿង និងផាកពិន័យ ៨៨៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ២,២៤៤គ្រឿង, អប់រំ១២៧គ្រឿង និងផាកពិន័យ២១១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៤៨១គ្រឿង រកឃើញយានយន្តល្មើស៣,២១៦គ្រឿង (ម៉ូតូ២៩%) ក្នុងនោះអប់រំ៩៤៦គ្រឿង និងផាកពិន័យ២,២៧០គ្រឿង (ម៉ូតូ៨២%)ផងដែរ៕