(ភ្នំពេញ)៖ ផាសុកភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក ជាមួយនឹងក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនអាចខ្វះបាន, ដោយការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតសុភមង្គលក្នុងក្រុមគ្រួសារ គឺតែងតែកើតឡើងកំឡុងពេលញុំាអាហារជុំគ្នា។
ដូច្នេះហើយបន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃ លោកអ្នកគួរតែចំណាយពេលដ៏រីករាយញុំាអាហារជាមួយគ្នានៅផ្ទះ។ ដូច្នេះដើម្បីឱ្យលោកអ្នកទទួលបានបែបផែនជីវិតដ៏រស់រវើកបែបនេះ ក្រុមហ៊ុនអេឡិចត្រូនិក សាមសុង ក៏បានផ្តល់ជូននូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ភាពរីករាយ និងអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃ ជាមួយនឹងផលិតផលដែលឈានមុខ និងល្អផ្តាច់គេ។
ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង សូមណែនាំ ទូទឹកកកស៊េរីថ្មីដ៏ទំនើប,ឆ្លាតវៃ ដែលលក់ដាច់និងកំពុងពេញនិយមនៅលើទីផ្សារបច្ចុប្បន្នគឺ ទូទឹកកក កកផ្នែកខាងក្រោមរបស់ Samsung។ ហើយក្រុមហ៊ុន សាមសុង ជឿជាក់ថា ទូទឹកកក នេះពិតជាល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការរស់នៅដែលពោរពេញដោយផាសុកភាព និងភាពទាន់សម័យរបស់អតិថិជនទាំងអស់។
សូមបញ្ជាក់ថា ទូទឹកកក ដែលកកផ្នែកខាងក្រោមស៊េរីថ្មីនេះ បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាពិសេសអស្ចារ្យជាច្រើន ដែលពុំធ្លាប់មានលើសផលិតផលទូទឹកកកធម្មតា។ ពេលនេះលោកអ្នកពិតជាចង់ជ្រាបច្បាស់ថាតើវាអស្ចារ្យកម្រិតណាទៅ! សូមមកមើលចំណុចពិសេសៗខាងក្រោមនេះទាំងអស់គ្នា៖
* Optimal Fresh Zone ៖ គឺជាកន្លែងដែលអាចកំណត់បាន (Adjustable) ដើម្បីរក្សាភាពស្រស់នៃអាហារ ត្រី សាច់ បន្លែរបស់អ្នកបានទ្វេដងដោយមិនធ្វើឱ្យកករឹងខូចគុណភាពឡើយ!
* Advanced Digital Inverter ៖ បច្ចេកវិទ្យានេះអាចធ្វើការបានយ៉ាងឆ្លាតវៃបំផុតក្នុងការជួយឱ្យទូទឹកកកប្រើប្រាស់បានយូរ សន្សំសំចៃថាមពលអគ្គិសនីបានយ៉ាងច្រើនបំផុត និងគ្មានសំឡេងរំខានផងដែរ!
* Power Deodorizer ៖ ជាបច្ចេកវិទ្យាចុងក្រោយ និងមានតែមួយគត់ ក្នុងការស្រួបយកចេញនូវក្លិនមិនល្អនៅក្នុងទូទឹកកកទាំងមូលដើម្បីការពារម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ឱ្យនៅស្រស់ និងរក្សារសជាតិដើមបានយ៉ាងល្អបំផុត។
* Larger Capacity Freezer & Veggie Box ៖ ត្រង់ចំណុចនេះអតិថិជន សាមសុង ទាំងអស់សុទ្ធតែចង់បានគ្រប់ៗគ្នា! លោកអ្នកអាចដាក់បន្លែ ផ្លែឈើ និងអាហារក្លាសេបានកាន់តែច្រើន និងនៅតែស្រស់បានកាន់តែយូរ!
* Advanced All-Around Cooling System ៖ ជាបច្ចេកវិទ្យាចុងក្រោយដែលអាចធ្វើឱ្យគ្រប់ផ្នែក-គ្រប់ជាន់ត្រជាក់ក្នុងសីតុណ្ហភាពដ៏ត្រឹមត្រូវជាក់លាក់បំផុត និងជួយឱ្យគ្រប់បន្លែ ផ្លែឈើ ត្រីសាច់ទាំងអស់របស់លោកអ្នកនៅតែស្រស់បានកាន់តែយូរ!
* Bottom Mount Freezer ៖ ជាកន្លែងកកដែលត្រូវបានរចនាឡើងយ៉ាងពិសេសស្ថិតនៅផ្នែកខាងក្រោមដើម្បផ្តល់នូវភាពងាយស្រួលក្នុងការដាក់ ឬយកសាច់ចេញ ឬរបស់ណាមួយដែលមានទំហំធំ និងធ្ងន់។
* «Minimal» Flat Style ៖ ត្រូវបានរចនាឡើងយ៉ាងល្អប្រណីតជាមួយនឹងផ្ទៃរាបស្មើចាំង រលោង
ស្តើងស្មើសាច់មិនច្រែស ឬកាន់ស្នឹម ស័ក្តិសមបំផុតសម្រាប់គេហដ្ឋាន ឬក្នុងផ្ទះបាយដ៏ស្រស់ស្អាតទាក់ទាញរបស់លោកអ្នក! ចំណុចពិសេសនៃបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យពី ទាំងអស់នេះគឺពិតជាត្រូវជាមួយនឹងអ្វីដែលលោកអ្នកកំពុងស្វែងរកហើយមែនទេ? ពិតប្រាកដណាស់សម្រាប់ម៉ូឌែលនេះ ក៏នៅមានចំណុចពិសេសៗជាច្រើនទៀត ដែលលោកអ្នកចង់បានព្រមទាំងល្អលើសពីអ្វី ដែលលោកអ្នកស្មានមិនដល់ផងដែរ។
ជាចុងក្រោយជាមួយនឹង ទូទឹកកក ដែលកកផ្នែកខាងក្រោមនេះ ពិតជាធ្វើឱ្យជីរិតររស់នៅប្រចាំថ្ងៃរបស់លោកអ្នក កាន់តែមានន័យ និងរស់រវើក! សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផលអេឡិចត្រូនិច ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕