(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួមក្រុមជនសង្ស័យចំនួន ៩នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ ករណីលេងល្បែងស៊ីសង (បញ្ជាល់មាន់ និងអាប៉ោង) ទៅតុលាការដើម្បីចាត់ការតាមច្បាប់។ ក្នុងនោះមានទីប្រឹក្សាក្រសួងមហាផ្ទែម្នាក់ និងអ្នកកាសែត ៤នាក់ផងដែរ។

ក្រុមជនសង្ស័យទាំង ៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចដីឡូតិ៍ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៩នាក់ រួមមានទី១៖ ឈ្មោះ ទិត វិចិត្រ អាយុ៣៨ឆ្នាំ ទីលំនៅផ្ទះលេខ៤៦៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី២៖ ឈ្មោះ ឡុង តារ៉ា អាយុ៣៧ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរជាងកញ្ចក់, ទី៣៖ ឈ្មោះ គឹម ង៉ែតសុពល អាយុ៦២ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ, ទី៤៖ ឈ្មោះ ហូ ផល អាយុ៤៥ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី៥៖ ជនសង្ស័យឈ្មោះ សឿន សុង អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបររត់ម៉ូតូកង់បី, ទី៦៖ ឈ្មោះ មោក យ៉េន អាយុ៣៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែត ពិភពថ្មីព័ត៌មាន, ទី៧៖ ឈ្មោះ ឈួន រ៉ាឈូ អាយុ៥៣ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែត វីរៈសែនជ័យ, ទី៨៖ ឈ្មោះ គ្រង រដ្ឋា អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរអ្នកកាសែត សង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ និងទី៩៖ ឈ្មោះ គឹម សាវិត អាយុ២៩ឆ្នាំ ទីលំនៅឃុំសាម៉លជ្រុំ ស្រុកស្វាយទាប ខេត្តស្វាយរៀង មុខរបរអ្នកកាសែតអំណាចខ្មែរ។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសហបានរួមមាន (មាន់ជល់) ចំនួន០៣ក្បាល, ចានសម្រាប់លេងអាប៉ោងចំនួន០១, កំរាលសម្រាប់ចាក់អាប៉ោង ចំនួន០១ផ្ទាំង, ជញ្ជីងថ្លឹងចំនួន០១, កៅអីជ័រចំនួន០៩, នាមប័ណ្ណមួយចំនួន, ខ្នាយដែកចំនួន០២ដើម, ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង, លុយខ្មែរ ចំនួន៨៧០,០០០រៀល និងម៉ូតូចំនួន០៤គ្រឿង៖ ម៉ាកវ៉េវ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ សារព័ត៌មាន 1K 8989, ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1I 1656, ម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CE 6959, ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DD 1080៕