(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ទៅដល់ប្រទេសស្វីស ដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក (ចុចអាន)
២៖ ស្វែងយល់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក (ចុចអាន)
៣៖ តបតាមសំណើរបស់ GMAC រឿងរថយន្តដឹកជញ្ជូន, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ចេញវិធានការបន្ទាន់៣ចំណុច (ចុចអាន)
៤៖ រដ្ឋសភា បើកផ្លូវឱ្យសាងសង់វារីអគ្គិសនី៣បន្ថែមទៀត នៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ (ចុចអាន)
៥៖ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ឆ្លើយតបនឹង គណៈប្រតិភូអឺរ៉ុប ដែលចោទប្រកាន់កម្ពុជាអំពីការអនុវត្តច្បាប់ (ចុចអាន)
៦៖ មន្ត្រីប្រកាសថា ប្រតិបត្តិការត្រួតពិនិត្យយានយន្តនៅកំពង់ផែស្វយ័តមិនដកថយឡើយ និងស្នើ GMAC ជួយជំរុញក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ (ចុចអាន)
៧៖ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រារព្ធទិវាប្រឆាំងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង និងដុតបំផ្លាញចោល គ្រឿងញៀនគ្រប់ប្រភេទ ជាច្រើនគីឡូក្រាម (ចុចអាន)
៩៖ លោក គួច ចំរើន មានគម្រោងបង្វែររថយន្តដឹកកុងតឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ និងចង់សិក្សាផ្លូវពីព្រលានយន្តហោះរាម កាត់តាមអូរត្រេះមកក្រុងព្រះសីហនុ ជួយកាត់បន្ថយការស្ទះចរាចរណ៍ តាមផ្លូវជាតិលេខ៤ (ចុចអាន)
១០៖ ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះផ្ទះបោះដុំខោអាវជជុះ នៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ, សមត្ថកិច្ចប្រើទឹកអស់ជាង ២៥០ឡាន ខណៈការខូចខាតខ្ទង់ម៉ឺនដុល្លារ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចិននឹងលុបចោលការដាក់កំហិតមួយចំនួន លើការវិនិយោគពីបរទេសនៅឆ្នាំ២០២០ ដើម្បីលើកទឹកចិត្តដល់អ្នករកស៊ីជាមួយចិន (ចុចអាន)
២៖ កិច្ចចរចាពាណិជ្ជកម្មចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ តែលោក ដូណាល់ ត្រាំ ទើបអះអាងថា ការចរចាត្រូវតែគិតប្រយោជន៍អាមេរិកធំជាងចិនបន្តិច (ចុចអាន)
៣៖ អាមេរិកកំពុងត្រៀមយកពន្ធលើទំនិញអឺរ៉ុប ដែលគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ (ចុចអាន)
៤៖ ប្រធានាធិបតីចិនស្នើឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មខ្លះៗលើកូរ៉េខាងជើង (ចុចអាន)
៥៖ ដើម្បីពង្រឹង 5G ឲ្យកាន់តែខ្លាំងថែមទៀត ចិនគ្រោងចាយលុយជាង១៥០ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៥ (ចុចអាន)
៦៖ វៀតណាម៖ សត្វជ្រូកជិត៣លានក្បាលហើយត្រូវសម្លាប់ចោល ខណៈជំងឺប៉េសជ្រួកនៅតែបន្តរីករាលដាលធ្ងន់ធ្ងរ (ចុចអាន)
៧៖ អង្គការ UNESCO នឹងវាយតម្លៃលើសំណើរបស់ប្រទេសថៃ ដែលចង់បញ្ចូលទីតាំងចំនួន៣ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (ចុចអាន)
៨៖ អ៉ីរ៉ង់បង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ជាការសងសឹកនឹងទណ្ឌកម្មអាមេរិក (ចុចអាន)