Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា កោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺ នៅថ្ងៃទី០៤ ខែកក្កដា ពាក់ព័ន្ធនឹងការពង្រឹងច្បាប់ (Video inside)

02-07-2019 19:58

(ភ្នំពេញ)៖ រដ្ឋសភាបានកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យចូលបំភ្លឺនៅក្នុងសម័យប្រជុំរដ្ឋសភា នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ពាក់ព័ន្ធនឹងការពង្រឹងច្បាប់។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ឡេង ប៉េងឡុង បានអះអាងថា ការកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺនេះ ធ្វើឡើងតាមសំណើរបស់ គណៈកម្មការទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា។ លោកអះអាងថា ជុំវិញបញ្ហានេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ នៅថ្ងៃស្អែក ដើម្បីរៀបចំរបៀបវារៈ សម្រាប់សម័យប្រជុំ នៅថ្ងៃទី០៤ ខែកក្កដា។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលរដ្ឋសភា នីតិកាលទី៦ បានកោះហៅរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាល ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងារ ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិថ្មី រយៈពេល១ឆ្នាំ កន្លងមក។

កន្លងទៅ ការកោះហៅរដ្ឋមន្រ្តីបំភ្លឺញឹកញាប់ គេឃើញមានសកម្មភាពច្រើន តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តែប៉ុណ្ណោះ៕