(កណ្តាល)៖ អគ្គិភ័យបាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ ខណៈកម្លាំសមត្ថកិច្ចបានបញ្ចេញរថយន្តចេញជួយអន្តរាគមន៍ ជាច្រើនគ្រឿង។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា​​ ផ្ទះកើតហេតុជាកន្លែងលក់ប្រដាប់ប្រដាក្មេងលេង ហើយពេលឆេះនោះ ម្ចាស់ផ្ទះមិននៅនោះទេ។

យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់៕