(ភ្នំ​ពេញ)៖ Grab ​ជា​កម្ម​វិធី​ទូរ​ស័ព្ទដ៏អស្ចារ្យ ​និងឈាន​មុខ​គេ​​​មួយ​ ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ បានរៀបចំកម្មវិធីថ្លែងអំណរគុណ ដល់​ដៃ​គូ​​​បើកបរ​​​ម៉ូតូ​កង់​បី ​និង​រ៉ឺ​ម៉ក (GrabTukTuk និង GrabRemork) ឆ្នើម​ ចំនួន​១០០​នាក់ ​នៅ​​ភោជនីយ​ដ្ឋាន​ទន្លេ​បា​សាក់​ទី​២ កាលពីចុងសប្ដាហ៍នេះ ក្នុងនោះដៃ​គូ​​​​​បើក​​បរឆ្នើម ​ដែលបានចូលរួមទាំងអស់ ​ទទួល​រង្វាន់​​​លើក​ទឹក​ចិត្ត និង​ឱកាសឈ្នះរង្វាន់ពី​ឆ្នោត​ផ្សង​សំណាង​ដូចៗគ្នា។

ក្រៅពីនេះ ពួក​គាត់​ក៏​ទទួល​បាន​ការ​ណែ​នាំ​ ​​លើ​​មុខ​ងារ​​​​សំខាន់ៗ​ក្នុង​​កម្មវិធី​របស់ Grab ដែលជួយ​ឲ្យពួកគាត់​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម​​។ ដៃគូបើក​បរ​ឆ្នើម​ជាង​គេ​បំផុតចំនួន៣នាក់​របស់ Grab ត្រូវបានផ្តល់​​បណ្ណចាក់​ហ្គាស​ក្នុង​ចំនួន​ទឹក​ប្រាក់​១៥០​ដុល្លារ ១០០​ដុល្លារ និង​៨០​ដុល្លារ ជារង្វាន់លើកទឹកចិត្តបន្ថែម​។ ​​អ្នក​បើក​បរផ្សេងទៀត ក៏​បាន​ឈ្នះ​បណ្ណ​ចាក់​ហ្គាស​​ ក្នុង​ចំនួន​​ទឹក​ប្រាក់​២០​ដុល្លារ និង​រង្វាន់​ជាច្រើន​ផ្សេង​ទៀត​ ពី​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង ផងដែរ​។

លោកប៉ាត អាង ជាដៃគូបើកបរម៉ូ​តូ​កង់​​បី​ ដែលបានភ្ជាប់​កម្មវិធី Grab អស់​រយៈ​ពេល​ជិត​១​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​ជា​ដៃគូបើក​បរ​ឆ្នើមបំផុតប្រចាំឆមាសទី១ ឆ្នាំ២០១៩​ ក្នុង​កម្មវិធី​​​ថ្លែង​អំណរ​គុណ​នេះ ដោយ​ផ្អែក​ទៅ​លើ​កត្តា​ជាច្រើន ក្នុង​នោះរួមមាន ការវាយតម្លៃខ្ពស់របស់ភ្ញៀវ អត្រា​នៃ​ការ​​ទទួល​​ការងារ​ខ្ពស់ អត្រា​នៃ​ការ​លុប​​ចោល​ការ​កក់​ទាប និង​ចំនួន​នៃ​ការ​​ដឹក​ដ៏ច្រើន​។

លោកអាង បាន​និយាយ​ថា៖ «Grab គឺ​ជា​​ក្រុម​ហ៊ុន​ដ៏ល្អ​មួយ​។ ចាប់​តាំង​ពី​ខ្ញុំ​​បាន​ភ្ជាប់​ជា​មួយនឹង​កម្មវិធី​របស់ Grab ខ្ញុំ​បាន​ទទួល​​ចំណូល​ច្រើន​។ នៅពេល​ដែល​ខ្ញុំ​បាន​ក្លាយ​ជា​​​ដៃ​គូបើកបរ​ពិសេស​របស់ Grab ក្រុមហ៊ុន​នេះ បាន​ចាប់​ផ្តើម​ជួយ​ខ្ញុំ​ឲ្យ​​ទទួល​បាន​ភ្ញៀវកាន់​តែ​ច្រើន​។ ក្រុម​​ហ៊ុន​នេះ បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ ដើម្បី​លើក​ទឹក​​ដល់​​ឲ្យ​អ្នក​បើក​បរ ដូច​ជា​រង្វាន់​លួង​ចិត្ត​​​ជា​ដើម​»​។

លោកសៀ ស៊ី​ថាន ដែល​ជាប់​ជា​​​ដៃគូបើក​បរ​ឆ្នើម​​បំផុត​ចំណាត់ថ្នាក់​លេខ​២ បាន​ចែក​រំ​លែក​​​គន្លឹះសំខាន់​ៗ​ដល់​អ្នក​បើក​បរ​ផ្សេង​ទៀត អំពី​វិធី​សាស្ត្រ​​ក្នុង​ការ​​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្សេងៗពី​ការ​ប្រើប្រាស់​កម្មវិធី​ Grab​។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់ ​ដែល​ក្រុម​ហ៊ុន Grab បាន​រៀប​ចំ​កម្មវិធី​នេះ​។ កម្មវិធី​ថ្លែងអំណរ​គុណ​​នេះ នឹង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បើក​បរ ខិត​ខំ​ធ្វើ​ការ​ងារ​កាន់​តែ​ខ្លាំង ហើយ​ការ​ខិត​ខំ​នេះ​ក៏​​នឹង​​ជួយ​ឲ្យ​ពួក​​គាត់​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើនផង​ដែរ​​។ អ្នក​បើក​បរ​គួរ​តែ​មាន​​ចរិត​ល្អ និង​ស្លៀក​ពាក់​​ឲ្យ​បាន​សម​រម្យ​, ប្រសិន​បើ​​គាត់​​ចង់​​ឲ្យ​អ្នក​ដំណើរ​​រីក​រាយ​នឹង​​ការ​ធ្វើដំណើរ​​ គាត់​មិនគួរ​​ធ្វើ​ឲ្យ​មាន​ក្លិន​អាក្រក់​​ក្នុង​ម៉ូតូ​​កង់​បី​របស់​​គាត់​ឡើយ ហើយ​ត្រូវ​តែ​រួស​រាយ​រាក់​ទាក់​»​។

ក្រុមហ៊ុន Grab បញ្ជាក់​ថា ប្រសិនបើដៃគូ​បើក​បរប្រើប្រាស់កម្មវិធី Grab តែមួយ ដៃគូបើកបរទាំងអស់ អាច​​រកចំណូល​បានច្រើនជាងមុន អាចតាមដានចំណូល​របស់​ខ្លួនបានច្បាស់លាស់ និងអាចប្រើប្រាស់មុខងារផ្សេងរបស់កម្មវិធីដើម្បីចំនេញពេលវេលា និង​សុវត្ថិភាពរបស់ខ្លូន។

អ្នកស្រី​ហេង សុធាវី ដែលជា​អ្នក​​តំណាង​ឲ្យ​ក្រុម​ហ៊ុន Grab ក្នុង​កម្មវិធីនេះ បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​បន្ថែម​មុខ​ងារ​​ពិសេស​​ថ្មី​ៗ​ជា​ច្រើន ចូល​ក្នុងកម្មវិធីទូរសព្ទ​នេះ ដើម្បី​ជួយ​ឲ្យ​ដៃគូ​បើក​បររបស់យើង អាច​ធ្វើ​ការ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ រក​បាន​ចំណូលបាន​កាន់​តែ​ច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​រង្វាន់ និងការលើកទឹកចិត្តផ្សេងៗ​»​។

អ្នកស្រីបាន​​បន្ត​​ថា៖ «តាម​រយៈ​មុខ​ងារ​​ពិសេស​ៗ​ជាច្រើន​ដូច​ជា Back-to-Back ដែល​​អនុ​ញ្ញាត​ឲ្យ​ដៃគូបើក​បរ ទទួល​យក​ការ​កក់​អ្នក​ដំណើរ​​ថ្មី នៅ​ពេល​ពួក​​គាត់​កំពុង​តែ​ដឹក​អ្នក​ដំណើរ​ម្នាក់​ផ្សេង​ទៀត ឬ​កម្ម​វិធី My Destination ដែល​​នឹង​ជួយ​​​ឲ្យ​​អ្នក​បើក​បរ ទទួល​បាន​​ការ​កក់​ពី​​​អ្នក​ដំណើរ​ ដែល​ត្រូវ​ទៅ​គោល​ដៅ​ដូច​គ្នា​​ជា​មួយ​នឹង​​អ្នក​បើក​​បរ ដៃ​គូ​​​បើក​បរ​របស់​យើង អាច​​ចាប់​ផ្តើម​ស្វែង​រកបន្ថែមអំពីមុខងារនីមួយៗ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​​​របស់​កម្មវិធី Grab ដែល​​​​កម្ម​វិធីផ្សេង​ទៀត ​មិន​អាច​ផ្តល់​ឲ្យ​​»​

អ្នកស្រីសុធាវី បាន​បន្ថែម​ទៀត​ថា ការ​បង្កើត​ឱកាស​រក​ចំណូល​​​សម្រាប់​ដៃគូ​​បើក​បរ​របស់​យើង គឺ​ជា​​ផ្នែក​សំខាន់មួយ​នៃ​ទស្ស​ន​វិស័យ​របស់ Grab នៅកម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ កំពុង​ផ្តល់​ជូន​អតិ​ថិ​ជន​នូវ​សេវាកម្ម ដឹកជញ្ជូន ដែល​​មាន​តម្លៃសម​រម្យ​ជាងគេ ការសន្សំពិន្ទុប្តូររង្វាន់ ​ និង​មុខ​ងារ​​សុវត្ថិភាព ជា​ពិសេស​ជាច្រើន ដែលកម្មវិធីផ្សេងមិនអាច​ធ្វើ​បាន​​៕