(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៥៣៣គ្រឿង រកឃើញល្មើសច្បាប់១,២៥៧គ្រឿង (ម៉ូតូ២៤%) អប់រំ៣០៣គ្រឿង និងផាកពិន័យ៩៥៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែកក្កដានេះ ត្រួតពិនិត្យរួម បានចំនួន២,២០៧គ្រឿង, អប់រំ១៦៩គ្រឿង និងផាកពិន័យ២៨៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨,៩៤៨គ្រឿង រកឃើញយានយន្តល្មើស១,៩៥៩គ្រឿង (ម៉ូតូ៣៣%) ក្នុងនោះអប់រំ៦៤៣គ្រឿង និងផាកពិន័យ១,៣១៦គ្រឿង៕