Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកក្កដា៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៦៣នាក់

02-07-2019 18:22

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ក្នុងនោះករណីប្រើប្រាស់១០ករណី និងជួញដូរ១៩ករណី ឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,១៧៣ករណី ឃាត់មនុស្ស៨,៨៦០នាក់ (ស្រី៦៥៨នាក់)ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕