Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី៤រូបទៀត ត្រូវបានតែងតាំងជា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន

02-07-2019 18:06

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីជាន់ខ្ពស់៤រូបទៀត ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្ត្រីជាន់ខ្ពស់ទាំង៤រូបនោះ រួមមានទី១៖ លោក សរ មុយលី ជារដ្ឋលេខាធិការ, ទី២៖ លោក ហ៊ីវ ជននាថ ជារដ្ឋលេខាធិការ, ទី៣៖ លោក សាម៉ន បណ្ឌិត្យ ជាអនុរដ្ឋលេខាធិការ និងទី៤៖ លោក ចាន់ សុភាព ជាអនុរដ្ឋលេខាធិការ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖