លោក ឡី សុភាព និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា អបអរសាទរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
01-07-2019 18:35
(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញលិខិតអបអរសាទរចំពោះលោក គួច ចំរើន ដែលត្រូវបានរាជរដ្ឋាភិបាលផ្លាស់ទៅ និងតែងតាំងអភិបាលខេត្តព្រះសីហនុ។
លោកបណ្ឌិតសមូហក ឡី សុភាព នាយកប្រតិបត្តិនៃសមាគមខាងលើនេះ បានបង្ហាញការអបអរសាទរយ៉ាងក្រៃលែង ចំពោះការផ្ដល់នូវសេចក្ដីទុកចិត្តពីសំណាក់រាជរដ្ឋាភិបាលជូនចំពោះលោក គួច ចំរើន ក្នុងបេសកកម្មជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាខេត្តដ៏មានសក្ដានុពលមួយនាភាគនិរតីនៃប្រទេសកម្ពុជា៕