(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៤១៥គ្រឿង រកឃើញល្មើសច្បាប់៧០២គ្រឿង(ម៉ូតូ៤៨%) អប់រំ៣៤០គ្រឿង និងផាកពិន័យ៣៦២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន២,៥២៧គ្រឿង, អប់រំ២០៦គ្រឿង និងផាកពិន័យ២៦៣គ្រឿង៕