Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសមានប្រជាជនមកកម្សាន្ត នៅអង្គរវត្តច្រើនជាងគេ ជាង៥៤ម៉ឺននាក់ !

01-07-2019 17:25

(ភ្នំពេញ)៖ ក្នុងចំណោមភ្ញៀវទេសចរ មកពីប្រទេសចំនួន១៩៥ជុំវិញពិភពលោក ប្រទេសចិនបានជាប់ឈ្មោះជាប្រទេសមានភ្ញៀវទេសចរ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ច្រើនជាងគេបំផុត គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩។ នេះបើយោងតាមស្ថិតិរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដានេះ។

យោងតាមស្ថិតិនេះ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៩ មានភ្ញៀវទេសចរ ទៅកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ចំនួន១,២៤៤,៤៤៣នាក់ ធ្លាក់ចុះជាង៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរសរុបចំនួន១,៣៥៦,៩៦១នាក់។

ភ្ញៀវទេសចរដែលមកកម្សាន្ត នៅរមណីយដ្ឋានអង្គរវត្ត ជាង១លាននាក់ នៅឆមាសទី១ឆ្នាំ២០១៩នេះ មានជនជាតិចិនរហូតដល់ទៅ ៥៤០,៤៦៩នាក់ ខណៈឆ្នាំ២០១៨ មានចំនួន៥៧១,៩៦៣នាក់៕