(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា ក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងជាភរិយាលោក ថោង សារាត់ ថ្ងៃទី០១ខែកក្តដា ឆ្នាំ២០១៩ បានផ្តល់អំណោយសប្បុរសធម៌ ជូនដល់ជនក្រីក្រ ដែលពិការភ្នែកទាំងសងខាង ចំនួនមួយគ្រួសារ រស់នៅក្នុងភូមិដំណាកធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកស្រី ទាវ ធីតា និង លោក ថោង សារាត់ បាន ផ្តល់អំណោយជាជូននូវថវិកាចំនួន ៥០ម៉ឺនរៀល ប្រគល់ ជូនប្អូនស្រីប្អូនប្រុសដែលពិការភ្នែកទាំងសងខាង ដែលរស់នៅក្នុងភូមិដំណាកធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
សកម្មភាពប្រគល់ជូនអំណោយមនុស្សធម៌នេះ លោកស្រី ទាវ ធីតា ភរិយា លោក ថោង សារ៉ាត់ បានអនុញ្ញាតឲ្យ លោក ទូច សំអុល ចៅ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងលោកស្រី សុខ ម៉ាលី ជាតំណាងនាំយកនូវអំណោយទាំងនេះទៅជូនដោយផ្ទាល់ដល់ប្តីប្រពន្ធពិការភ្នែក ដើម្បីបានសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាពជាក់ស្តែងរបស់គាត់ផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាស ផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកស្រី ទាវ ធីតា និងស្វាមី ក៏បានលើកទឹកចិត្តដល់ប្អូនស្រី ត្រូវខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕