(ភ្នំពេញ)៖ ឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យលោកអធិការនគរបាល ស្រុកព្រៃនប់ នាំយកអំណោយ របស់ឧត្តមសេនីយទោ ទៅចែកជូនប្រជាពលរដ្ឋ ១០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។
ប្រជាពលដ្ឋទាំងរងគ្រោះទាំង ១០គ្រួសារ រួមមាន ពលរដ្ឋរស់នៅក្នុងភូមិគគី ឃុំបិតត្រាំង ចំនួន០៨គ្រួសារ និងឃុំរាមចំនួន ០២គ្រួសារ ដូចខាងក្រោម៖
១៖ ឈ្មោះ ពក យ៉ោក ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ០៦សន្លឹក
២៖ ឈ្មោះ យិន វ៉ាន់នូ ភេទប្រុស អាយុ៤៧ ទទួលបានស័ង្កសី ចំនួន ០៥សន្លឹក
៣៖ ឈ្មោះ មីង មាន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ០៣សន្លឹក
៤៖ ឈ្មោះ ហា អុក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ០២សន្លឹក អង្ករ ០១បាវ
៥៖ ឈ្មោះ ហាយ វិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ០៥សន្លឹក
៦៖ ឈ្មោះ កេត រឿនភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ ស័ង្កសី ០៦សន្លឹក
៧៖ ឈ្មោះ ស៉ីវ មឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ០៩សន្លឹក
៨៖ ឈ្មោះ លាង ធន់ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ០៥សន្លឹក អង្ករ ០១បាវ មី ០១កេស ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធត្រីខ មួយចំនួន
៩៖ ឈ្មោះ អ៉ឹង រ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មធំ ឃុំរាម ទទួលបាន ស័ង្កសី ១៧សន្លឹក
១០៖ ឈ្មោះ យាយ តៅ ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ ទទួលបានស័ង្កសី ៣សន្លឹក។
គួរបញ្ជាក់ថា ស័ង្កសីដែលបានចំណាយជូនពលរដ្ឋ ទាំង១០គ្រួសារ មានចំនួន ៦៣សន្លឹក អង្ករចំនួន០២បាវ។ គ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យមានរងគ្រោះថ្នាក់ ដល់មនុស្សឡើយ៕