(កណ្តាល)៖ ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៉ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសម្នាក់ទៀតហើយ ដែលមានមុខរបរជាកម្មករសំណង់ ឈ្មោះ ឡេង ឡាំ អាយុ៣៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

នៅចំពោះមុខ លោក អ៉ីឈីតាន់ និងក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ លោក ឡេង ឡាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់លោកតែងទិញតែបៃតង អ៉ីឈីតាន់ ទទួលទានជាប្រចាំ ជាពិសេសក្រោយពេលសម្រាកពីការងារសំណង់។

លោកបានបន្តឱ្យដឹងទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីធ្វើការងារវិញ ហើយអស់កម្លាំងផងនោះ លោកបានទៅទិញតែបៃតង អ៉ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដប ពីអ្នកលក់ដែលស្ថិតនៅខាងមុខផ្ទះ ដើម្បីទទួលទាន។ លុះពេលមួលគម្របដបស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។

ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងមនុស្សនៅក្បែរគ្នាឱ្យជួយមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ លោកបានបញ្ជាក់ ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់ផ្ទះ ហើយទុកមួយចំណែកទៀត បង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៉ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៉ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕