(កូរ៉េខាងត្បូង)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្ស ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា នៅទីតាំង ៤ដោយឡែកពីគ្នា ដោយមានសមាជិក-សមាជិកា គណបក្សចូលរួមជាង ៥០០នាក់ ក្នុងបរិយាកាសរីករាយ និងស្និតស្នាលជាទីមនោរម។
លោក វេន សាម៉ែន តំណាងឱ្យអ្នកចូលរួមបានឡើងប្ដេជ្ញាចិត្ត និងថ្លែងទៅកាន់អង្គមីទ្ទីញនៃការប្រារពខួបគណបក្សលើកទី ៦៨ ថា «ខ្ញុំដឹងច្បាស់ណាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានសមត្ថភាពអាចដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យ ក្លាយជាប្រទេសមានសន្តិភាពពេញលេញ ការអភិវឌ្ឍល្អប្រសើរ និងស្ថិរភាពដូចសព្វថ្ងៃនេះ ហើយយើងទាំងអស់គ្នា បានមកធ្វើការងារ និងរស់នៅទីនេះក៏ដោយសារតែគណបក្សប្រជានជនកម្ពុជាផងដែរ»។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចាប់ផ្ដើមតភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ ក្រោយផ្ដាច់ទំនាក់ទំនងការទូតអស់ជាច្រើនឆ្នាំ។ ហើយការភ្ជាប់ចំណងការទូតឡើងវិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕