(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើប្រជាពលរដ្ឋប្រមាណ ១៩៧គ្រួសារមកពីខេត្តកោះកុង ដែលអះអាងថាមានវិវាទដីធ្លីជាមួយក្រុមដាំអំពៅផលិតស្ករសនាំចេញនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិវាទដីធ្លីពាក់ព័ន្ធដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញក្នុងភូមិសាស្ត្រខេត្តកោះកុង ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរហើយជាមួយប្រជាពលរដ្ឋប្រមាណ ៩៨៧គ្រួសារ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋប្រមាណ ១៩៧គ្រួសារ ដែលតែងតែឡើងមកតវ៉ាលើបញ្ហាដីធ្លីនេះ មិនមានការពាក់ព័ន្ធនឹងករណីវិវាទ និងមិនទទួលដោះស្រាយនោះឡើយ៕